Date: 18-April-2023

​សូមអនាម័យជុំវិញផ្ទះ​ និងបំបាត់ការដក់ទឹក​ ដែលជាជម្រកមូស​។ សូមរាយការជាបន្ទាន់ ពេលឃេីញមានគ្រុនក្តៅច្រេីន ខុសប្រក្រតីក្នុងសហគមន៍​ ។
ព័ត៌មាន​បន្ថែម​សូម​ទាក់ទង​លេខ​ ១១៥
Dengue prev tires 0423 bg

Date: 6-April-2023
 
ថ្ងៃព្រហស្បតិ៍​ ១រោច ខែ ចេត្រ ឆ្នាំខាល​ ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី ៦ មេសា​ ឆ្នាំ ២០២៣ ធ្វើនៅ សណ្ឋាគារ សាន់វេ រាជធានីភ្នំពេញ ។
Consultative Meeting on Monitoring and Evaluation Framework of Multi-Sectoral Action Plan on Antimicrobial Resistance (M&E-MSAP-AMR) in Cambodia 6th April 2023, Sunway Hotel, Phnom Penh.
AMR seminar 060423 2  AMR seminar 060423 1  AMR seminar 060423 3
Date: 29-March-2023
 
សិក្ខាសាលាពិនិត្យឡើងវិញស្តីពី ការអង្កេត និងឆ្លើយតបទៅនឹងការផ្ទុះជំងឺ បណ្តាលមកពីការពុលសារធាតុមេតាណុល នៅខេត្តកំពង់ចាម ជាឳកាសមួយដើម្បីពង្រឹងការត្រៀមខ្លួន ឆ្លើយតបទៅនឹងការផ្ទុះជំងឺ នាពេលអនាគត ដែលប្រារព្ធនៅ ថ្ងៃពុធ ៨ កើត ដល់ ថ្ងៃ ព្រហស្បតិ៍ ៩ កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ពស ២៥៦៦
ត្រូវនឹងថ្ងៃទី២៩-៣០ ខែមីនា ឆ្នាំ២០២៣ នៅសណ្ឋាគារដ្រហ្គន រ៉ូយ៉ាល់ ខេត្តសៀមរាម។ សិក្ខាសាលានេះបានផ្តល់កិត្តិយស ជាគណៈអធិបតិដោយ ឯកឧត្តមវេ្ជបណ្ឌិត លី សូវ៉ាន់ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង និងឯកឧត្តម លោកជំទាវ លោក លោកស្រីមកពីក្រសួងស្ថាប័នពាក់ព័ន្ធនានាដូចជា៖
1. ក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ
2. ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និង នវានុវត្តន៍
3. ក្រសួងពាណិជ្ជកម្ម
4. ក្រសួងទេសចរណ៍
5. ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
6. អាជ្ញាធរនៃរដ្ឋបាលខេត្តកំពង់ចាម និងរដ្ឋបាលស្រុកស្ទឹងត្រង់
7. មជ្ឈមណ្ឌលជាតិពិសោធន៍សុខាភិបាល (NHQC), វិទ្យាស្ថានជាតិសុខភាពសាធារណៈ NIPH
8. វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា
9. មន្ទីរពាក់នានានៃរដ្ឋបាលខេត្តកំពង់ចាម
10. អង្គការសុខភាពពិភពលោក និងដៃគូរពាក់ព័ន្ធនានា។
 
សិក្ខាសាលានេះមានគោលបំណងដូចជា៖
1. ដើម្បីកំណត់ពីចំណុចខ្លាំង និងចំណុចខ្វះខាតក្នុងកិច្ចសហការពហុវិស័យ អំឡុងពេលស៊ើបអង្កេត និងឆ្លើយតបចំពោះការពុលសារធាតុមេតាណុល នៅស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ដើម្បីអភិវឌ្ឍន៍ជំហានជាក់ស្តែង និងសកម្មភាពសម្រាប់ការកែលម្អ ប្រព័ន្ធដែលមានស្រាប់ និងនីតិប្រតិបត្តិស្តង់ដារអន្តរវិស័យ សម្រាប់ការអង្កេត និងឆ្លើយតបទៅនឹងការពុលជំងឺ បណ្តាលមកពីម្ហូបអាហារ (SoP)
2. ដើម្បីផ្តល់នូវសកម្មភាព ដែលបានណែនាំសម្រាប់ការធ្វើឱ្យប្រសើរឡើង នាពេលអនាគតនៃការបង្ការ និងឆ្លើយតបការផ្ទុះនៃសារធាតុមេតាណុល
3. ដើម្បីពង្រឹងសមត្ថភាព ត្រៀមលក្ខណៈនៅថ្នាក់ក្រោមជាតិ សម្រាប់គ្រោះបន្ទាន់សុខភាពសាធារណៈ នាពេលអនាគត រួមទាំងជំងឺកូវីដ-១៩
Methanl seminar KPG 032023 big1