Date: 10/March/2020
តាមពត៌មានដែលទទួលបាន ជាភាសាអង់គ្លេស៖ “He is Cambodian doctor working in Vietnam ( Hanoi), his specialist in ENT, he treated patient confirmed with COVID-19 .he is Quaratin at hospital in HN “
បកប្រែខ្មែរ៖ គាត់ជាវេជ្ជបណ្ឌិតខ្មែរ បំរេីការងារនៅវៀតណាម (ហាណូយ) គាត់មានឯកទេសខាងជំងឺ ត្រចៀក ច្រមុះ បំពង់ក គាត់បានព្យាបាលអ្នកជំងឺ ដែលបានបញ្ជាក់ថាមានវិជ្ជមាន COVID-19 គាត់តំរូវឲ្យដាក់ដោយឡែក នៅមន្ទីរពេទ្យទីក្រុងហាណូយ ។ ដូច្នេះគាត់មិនមែនជាគ្រូពេទ្យ បំរេីការងារនៅពេទ្យស្រុកខ្មែរ និងរស់នៅស្រុកខ្មែរទេ ហេីយគាត់ពេលនេះមិនមានវិជ្ជមាន COVID-19 ទេ គាត់គ្រាន់តែត្រូវបាន ដាក់ឲ្យនៅដោយឡែកប៉ុណ្ណោះ ។
ពត៌មានបន្ថែមសូមទាក់ទងលេខ ១១៥
Date: 08/March/2020
បេីបងប្អូនសាធារណ:ជន មានរោគសញ្ញាក្តៅខ្លួន ឬមានរោគសញ្ញាផ្លូវដង្ហេីម និងទេីបធ្វេីដំណេីរពីប្រទេស ដែលមានឆ្លងជំងឺ COVID-19 ឬប៉ះពាល់ជាមួយអ្នកមានជំងឺ ដែលបង្កឡេីងដោយមេរោគ COVID-19 ក្នុងកំឡុងពេល១៤ថ្ងៃ មុនចេញរោគសញ្ញា សូមអញ្ជេីញទៅពិគ្រោះជំងឺ នៅមន្ទីរពេទ្យខ្មែរ-សូវៀតនៅភ្នំពេញ និងនៅគ្រប់មន្ទីរពេទ្យខេត្ត នៅតាមបណ្តាខេត្តទាំងអស់នៅទូទាំងប្រទេស ។ ក្នុងករណីគ្រូពេទ្យពិនិត្យឃេីញថា ចូលករណីសង្ស័យដែលតំរូវឱ្យយកវត្ថុ ឬតំរូវឱ្យសំរាកពេទ្យ អ្នកជំងឺទាំងនោះ នឹងមិនតរូវអោយមានការបង់ថ្លៃ សំរាប់ធ្វេីតេស្តរកមេរោគ COVID-19 ឬ បង់ថ្លៃព្យាបាលជំងឺ ដែលបញ្ជាក់ថាមានវិជ្ជមាន COVID-19 នោះទេ ។ ការអនុវត្តន៍នេះ នឹងធ្វេីឡេីងទាំងជនជាតិខ្មែរ និងជនជាតិបរទេសទាំងអស់ ។
ពត៌មានបន្ថែមសូមទាក់ទងលេខ ១១៥
Date: 06/March/2020
សូមអញ្ជេីញទស្សនាវីដេអូអប់រំខ្លីរបស់ក្រសួងសុខាភិបាលបរទេស ដែលបង្ហាញថាការលាងដៃមានសារ:សំខាន់ណាស់ ដេីម្បីបង្ការជំងឺឆ្លងនានា ក្នុងនោះរួមទាំងមេរោគ COVID-19 ការពាក់ម៉ាស់តែមួយមុខមិនអាចការពារជំងឺទេ និងធ្វេសប្រហែស ហេីយបង្កគ្រោះថ្នាក់បាន ។
ការលាងដៃរួមមាន: លាងដៃជាមួយសាប៊ូនិងទឹក៤០វិនាទី លាងដៃជាមួយអាល់កុល ឬ លាងដៃជាមួយជេល ដែលអាចរកបាននៅទីផ្សារ ។
ពត៌មានបន្ថែមសូមទាក់ទងលេខ ១១៥
Date: 05/March/2020
សូមជំរាបជូនសាធារណ:ជនឲ្យបានជ្រាបថា ក្រោយពីទទួលបាន ព័ត៌មានថា ជនជាតិជប៉ុនម្នាក់មានផ្ទុកមេរោគ Covid-19 ក្រុមមន្រ្តីសុខាភិបាលថ្នាក់ជាតិ ថ្នាក់ខេត្ត និងអាជ្ញាធរខេត្តសៀមរាប កំពុងធ្វើការលើករណីនេះ ដោយតម្លាភាពបំផុត និងធ្វេីការប្រកបដោយភាពត្រឹមត្រូវបំផុត ទៅតាមនីតិវិធីរបស់អង្គការសុខភាពពិភពលោក មជ្ឈមណ្ឌលប្រយុទ្ធនឹងជំងឺឆ្លងសហរដ្ឋអាមេរិក និងវិទ្យាស្ថានប៉ាស្ទ័រ ។ យេីងបានរកឃេីញអ្នកប៉ះពាល់ផ្ទាល់ ៤នាក់ និង ប្រមាណ ៤០នាក់ប៉ះពាល់ប្រយោល ដែលតំរូវឱ្យគាត់នៅដោយឡែកពីគេចំនួន ១៤ថ្ងៃ និងតាមដានសុខភាព បេីមានចេញរោគសញ្ញាត្រូវយកវត្ថុវិភាគជាបន្ទាន់ រហូតពេលនេះ ពួកគាត់ពុំទាន់មានរោគសញ្ញានៅឡេីយទេ ។ សូមបញ្ជាក់ថាជនជាតិជប៉ុននេះ ជាអ្នកធុរកិច្ច គាត់បានធ្វេីដំណេីរជាបន្តបន្ទាប់ក្នុង រយ:ពេលខ្លីពី ប្រទេសវៀតណាម ប្រទេសថៃ ប្រទេសហ្វ៊ីលីពីន ប្រទេសកម្ពុជា បន្ទាប់មកទៅវៀតណាម និងត្រលប់ចូល្រទេសជប៉ុនវិញហេីយរកឃេីញវិជ្ជមានCOVID-19 នៅទីនោះ ។
រហូតដល់ម៉ោង ៤ល្ងាច ថ្ងៃទី ៥ មីនា ២០២០ មិនទាន់កឃេីញករណីថ្មីនៅឡេីយទេ ។
ពត៌មានបន្ថែមសូមទាក់ទងលេខ ១១៥










