Date: 05/March/2020
សូមជំរាបជូនសាធារណ:ជនឲ្យបានជ្រាបថា ក្រោយពីទទួលបាន ព័ត៌មានថា ជនជាតិជប៉ុនម្នាក់មានផ្ទុកមេរោគ Covid-19 ក្រុមមន្រ្តីសុខាភិបាលថ្នាក់ជាតិ ថ្នាក់ខេត្ត និងអាជ្ញាធរខេត្តសៀមរាប កំពុងធ្វើការលើករណីនេះ ដោយតម្លាភាពបំផុត និងធ្វេីការប្រកបដោយភាពត្រឹមត្រូវបំផុត ទៅតាមនីតិវិធីរបស់អង្គការសុខភាពពិភពលោក មជ្ឈមណ្ឌលប្រយុទ្ធនឹងជំងឺឆ្លងសហរដ្ឋអាមេរិក និងវិទ្យាស្ថានប៉ាស្ទ័រ ។ យេីងបានរកឃេីញអ្នកប៉ះពាល់ផ្ទាល់ ៤នាក់ និង ប្រមាណ ៤០នាក់ប៉ះពាល់ប្រយោល ដែលតំរូវឱ្យគាត់នៅដោយឡែកពីគេចំនួន ១៤ថ្ងៃ និងតាមដានសុខភាព បេីមានចេញរោគសញ្ញាត្រូវយកវត្ថុវិភាគជាបន្ទាន់ រហូតពេលនេះ ពួកគាត់ពុំទាន់មានរោគសញ្ញានៅឡេីយទេ ។ សូមបញ្ជាក់ថាជនជាតិជប៉ុននេះ ជាអ្នកធុរកិច្ច គាត់បានធ្វេីដំណេីរជាបន្តបន្ទាប់ក្នុង រយ:ពេលខ្លីពី ប្រទេសវៀតណាម ប្រទេសថៃ ប្រទេសហ្វ៊ីលីពីន ប្រទេសកម្ពុជា បន្ទាប់មកទៅវៀតណាម និងត្រលប់ចូល្រទេសជប៉ុនវិញហេីយរកឃេីញវិជ្ជមានCOVID-19 នៅទីនោះ ។
រហូតដល់ម៉ោង ៤ល្ងាច ថ្ងៃទី ៥ មីនា ២០២០ មិនទាន់កឃេីញករណីថ្មីនៅឡេីយទេ ។
ពត៌មានបន្ថែមសូមទាក់ទងលេខ ១១៥
Date: 04/March/2020
ប្រធានអង្គការសុខភាពពិភពលោក (WHO) ប្រចាំនៅកម្ពុជា លោកស្រី វេជ្ជបណ្ឌិត លី អៃឡែន បានអះអាងថា រហូតមកដល់ពេលនេះ មិនមានរកឃើញករណីថ្មីនៃអ្នកកើតជំងឺកូរ៉ូណា ឬ COVID19 នោះទេ នៅប្រទេសកម្ពុជា តែយេីងត្រូវត្រៀមឆ្លេីយតបជានិច្ច ក្នុងករណីអាចកេីតឡេីងជាយថាហេតុ ហេីយយេីងសង្ឃឹមថា នឹងឆ្លេីយតបឱ្យបានល្អដូចករណីទីមួយដែរ ។
ព័ត៌មានបន្ថែម សូមចុចមកលេខ ១១៥។
Date: 01/March/2020
រួមសហការផលិតដោយ អង្គការសុខភាពពិភពលោក អង្គការយូនីសេហ្វ និងក្រសួងសុខាភិបាល ។
មេរោគ COVID-19 មិនមាននៅក្នុងខ្យល់ទេ !
វាមាននៅក្នុងដំណក់ទឹក ដែលកេីតចេញពីអ្នកជំងឺក្អក ឬកណ្តាស។ ត្រូវចងចាំថា ដំណក់ទឹកអ្នកជំងឺដល់ទីណា មេរោគដល់ទីនោះ ។
ពត៌មានបន្ថែមសូមចុចមកលេខ ១១៥
សារអប់រំក្នុងការបង្ការជំងឺ COVID-19 និងកាត់បន្ថយហានិភ័យ បណ្តាលមកពីជំងឺនេះ របស់អង្គការសុខភាពពិភពលោក
Date: 29/February/2020
មេរោគ COVID-19 មិនមាននៅក្នុងខ្យល់ទេ !
វាមាននៅក្នុងដំណក់ទឹកដែលកេីតចេញពីអ្នកជំងឺក្អកឬកណ្តាស ត្រូវចងចាំដំណក់ទឹកអ្នកជំងឺដល់ទីណា មេរោគដល់ទីនោះ ។
ពត៌មានបន្ថែម ១១៥








