បច្ចុប្បន្នភាព ០៥ កុម្ភៈ ២០២០

ជនជាតិចិន ដែលឆ្លងមេរោគកូរ៉ូណាវីរុសប្រភេទថ្មី​ នៅក្រុងព្រះសីហនុ លទ្ធផលមន្ទីរពិសោធន៏បង្ហាញថា អវិជ្ជមានជាលេីកទី១​ ដោយមន្ទីរពិសោធន៏វិទ្យស្ថានប៉ាស្ទ័រកម្ពុជា ​នៅថ្ងៃទី​ ៥​ កុម្ភ:​ ២០២០ តែយេីងនៅតែបន្តដាក់គាត់ក្នុងមន្ទីររពេទ្យដដែល ដើម្បីបន្តតាមដានសុខភាព​ ។
រហូតដល់ម៉ោង​ ៦:១៥​ ល្ងាច​​ ថ្ងៃទី​ ៥ កុម្ភ:​ ២០២០​ អ្នកប៉ះពាល់​កន្លែងផ្សេងៗគ្នា ជាមួយអ្នកជំងឺ និងអ្នកជិះយន្តហោះជាមួយអ្នកជំងឺ​​ រហូតពេលនេះ​ អ្នកទាំងនេះ ពុំមានអ្នកចេញរោគសញ្ញាអ្វីនៅឡេីយដែរ ។ មន្រ្តីជំនាញនឹងបន្តតាមដានសុខភាព អ្នកប៉ះពាល់ជាមួយអ្នកជំងឺទាំងអស់ ជារៀងរាល់ថ្ងៃ​ ។ ហេីយគ្រូពេទ្យថែទាំអ្នកជំងឺ​ក៏ គ្មានចេញរោគសញ្ញាអ្វីទេ​ និងគ្រប់គ្រូពេទ្យបំរេីការនៅមន្ទីរពេទ្យក្រុងព្រះសីហនុ​ កំពុងបំរេីការងារក្នុងមន្ទីរពេទ្យជាធម្មតា​ ។ រហូតពេលនេះ ពុំទាន់រកឃេីញករណី ជំងឺកូរ៉ូណាវីរុសថ្មីទៀតទេ ។
ពត៌មានបន្ថែមសូមទាក់ទងលេខ​ ១១៥​ ។

FB IMG 1580713863245 70x50

ថ្ងៃទី ៣០ មករា (Video call)

video with patient30012020  

សូមចុចមើល សេចក្តីប្រកាស់ព័ត៌មានទាំងស្រុង ខាងក្រោមនេះ ៖

Read more: សេចក្តីប្រកាស់ព័ត៌មាន របស់ក្រសួងសុខាភិបាល ស្តីពី ករណីវិជ្ជមានវីរុសកូរ៉ូណាថ្មី ១ករណី...

Date: 17/January/2020

មន្រ្តីសុខាភិបាល ទាំងព្រំដែនអន្តរជាតិ​ អាកាសយាន្តដ្ឋាន និងផ្លូវគោក ព្រមទាំងអ្នកជំនាញនានាក្នុងប្រទេស កំពុងត្រៀមលក្ខណ:ជាស្រេច ក្នុងការបង្ការ និងឆ្លេីយតបទៅនឹង ជំងឺរលាកសួត បង្កឡេីងដោយមេរោគ កូរ៉ូណាវីរុសប្រភេទថ្មី​ កុំឱ្យមានការឆ្លងរាតត្បាតមកប្រទេសយេីង​ ។

ពត៌មានបន្ថែមសូមទាក់ទងលេខ​ ១១៥

New coronavirus Jan2020 1sm  New coronavirus Jan2020 2sm  New coronavirus Jan2020 3sm  New coronavirus Jan2020 4sm  New coronavirus Jan2020 5sm  New coronavirus Jan2020 6sm  New coronavirus Jan2020 7sm

New coronavirus Jan2020 8sm  New coronavirus Jan2020 9sm  New coronavirus Jan2020 10sm  New coronavirus Jan2020 11sm