Date: 08/November/2019
អបអរសាទរ ខួបលើកទី៦៦ ទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ១៩៥៣-២០១៩ ។
Date: 07/November/2019
សូមបងប្អូនបន្តប្រុងប្រយ័ត្ន ការចំលងជំងឺផ្តាសាយបក្សី ពីសត្វបក្សី ក្នុងពិធី បុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែនេះ ។ សូមទស្សនាភាពយន្តអប់រំខ្លី ដែលភ្ជាប់មកជាមួយនេះ ។
ពត៌មានបន្ថែមសូមទាក់ទងលេខទូរស័ព្ទ ១១៥ ។
Date: 17/September/2019
Date: 16/September/2019
ដើម្បីចូលរួមបង្ការសុខភាព ដែលបណ្តាលមកពីការបរិភោគ ចំណីអាហារ និងពិសាស្រា នាឱកាសដែលបងប្អូនប្រជាពលរដ្ឋ អញ្ជើញចូលរួមក្នុងពីធីកាន់បិណ្ឌ និងភ្ជុំបិណ្ឌដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៩ នេះ ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា សូមអំពាវនាវ ដល់សាធារណជនទាំងអស់ ឲ្យចូលរួម អនុវត្តវិធានការបង្ការ ដើម្បីសុខភាពល្អ ចៀសផុតពីបញ្ហាសុខភាព បណ្តាលមកពីការបរិភោគ ចំណីអាហារ ដែលនាំឲ្យក្អួត រាក និងការពិសាស្រានិងជំងឺឆ្លងផ្សេងៗ ដែលបង្កឡើងដោយចំណីអាហារ គ្មានអនាម័យ ឬទឹកកខ្វក់ ដែលមានមេរោគ បាក់តេរី វីរុស ប៉ារ៉ាស៊ីត ឬសារធាតុគីមី ។
ការពុលចំណីអាហារ ភាគច្រើនបណ្តាលមកពី ការរៀបចំអាហារមិនមានអនាម័យល្អ ទាំងក្នុងចំណីអាហារ និងអ្នករៀបចំទុកដាក់ និងការចែកចាយចំណីអាហារ និងការពិសាស្រា ដែលបានផលិត ឬបានបិត ដោយមិនមានលក្ខណៈបច្ចេកទេសត្រឹមត្រូវ ។ រោគសញ្ញា ដែលបណ្តាលឲ្យពុលចំណីអាហារ មានដូចជា ក្អួត ចង្អោរ រាក រាកមួល ដែលអាចគ្រោះថ្នាក់ដល់ អាយុជីវិតបាន ។ ការពុលស្រាបណ្តាលឲ្យមាន រោគសញ្ញាដូចជា ឈឺក្បាល ក្អួត ឈឺពោះ វិលមុខ ងងឹតភ្នែក សន្លប់ ប្រកាច់ ពិបាកដកដង្ហើម និងអាចវិវត្តទៅស្លាប់បាន ។ លទ្ធផលវិភាគសំណាកស្រាស ដែលទទួលបានពីទីកន្លែង ដែលកើតហេតុរបស់មន្ទីរពិសោធន៍ជាតិ នៃក្រសួងសុខាភិបាលបានរកឃើញថា ស្រាស ឬស្រាថ្នាំ ដែលបងប្អូនប្រជាពលរដ្ឋ បានពិសាក្នុងតំបន់ដែលកើតហេតុនាពេលកន្លងមក មានសារជាតិមេតាណុលកម្រិតខ្ពស់ ដែលធ្វើឱ្យពុល។ ដូច្នេះ សូមបងប្អូនប្រជាពលរដ្ឋ បញ្ឈប់ជាបន្ទាន់នូវការបរិភោគ ស្រាស ឬស្រាថ្នាំ ដែលទិញពីប្រភពមិនច្បាស់លាស់ និងដែលផលិតដោយគ្មានការត្រួតពិនិត្យត្រឹមត្រូវ។
Read more: សេចក្តីជូនព័ត៌មាន របស់នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង ស្តីពី ការបង្ការបញ្ហាសុខភាព...
Date: 05/September/2019
ពត៌មានទាក់ទងនឹង វិធានការសុខាភិបាល សូមទាក់ទងលេខ ១១៥ ។
Latest Articles
- ការចុះត្រួតពិនិត្យការងារ វិធានចត្តាឡីស័ក និងត្រួតពិនិត្យ កាមេរ៉ាតាមដានសុខភាពអ្នកដំណេីរ
- សេចក្តីប្រកាសព័ត៌មាន ស្តីពីវិធានការការពារ និងរក្សាសុខភាព នាឱកាសបុណ្យ ចូលឆ្នាំប្រពៃណីខ្មែរ
- សេចក្តីណែនាំក្រើនរំលឹក ស្តីពីការរក្សាសុខភាព និងសុវត្ថិភាព ក្នុងអំឡុងពេល អាកាសធាតុក្តៅខ្លាំង
- សេចក្តីប្រកាសព័ត៌មាន ស្តីពីករណីជំងឺផ្តាសាយបក្សី លើកុមារាអាយុ៣ឆ្នាំ
- ការរកឃើញមេរោគកូវីដ-១៩ បំប្លែងថ្មី ប្រភេទ BA.3.2 ដែលហៅឈ្មោះថា "Cicada"


