Date: 16/Jan/2017

កន្លងមកថ្មីៗនេះ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង ទទួលបានរបាយការណ៌ពីមន្រ្តីសុខាភិបាលថ្នាក់មូលដ្ឋានពីករណីពុលចំណីអាហារបណ្តាលមកពីចំណីអាហារមួយចំនួនដូចជា ពុលនំបញ្ចុក ពុលនំប័ុងប៉ាតេ ពុលបាយកញ្ចប់សាច់ជ្រូកឫសាច់មាន់ ។ ល ។ យើង រកឃើញថាភាគច្រើនពុលចំណីអាហារបណ្តាលមកពីរៀបចំខ្វះអនាម័យ ឫ រក្សាទុកមិបានល្អត្រឹមត្រូវ ឫទុកដាក់ក្នុងចន្លោះសីតុណ្ហភាពគ្រោះថ្នាក់ ។ ដើម្បីសុវត្ថិភាពម្ហូបអាហារ និងកុំឲ្យខាតបង់មុខរបរ សូមបងប្អូនអានសារណែនាំគន្លឹះអប់រំសុខភាព សង្ខេបនៅខាងក្រោមនេះ ៕
ពត៌មានបន្ថែមទូរស័ព្ទ ១១៥
អ្នកនាំពាក្យក្រសួងសុខាភិបាល។

5tips safeFood.sm

Date: 12/Jan/2017

AET 12JAN17.3មន្ត្រីចំនួន ៥រូប ទទួលបានជោគជ័យ ក្នុងការបញ្ចប់ការងារសិក្សាអេពីដេមីសាស្រ្ត រយៈពេល៦ខែពេញ ។
ប្រទេសកម្ពុជា ក៏ដូចប្រទេសក្នុងតំបន់ និងសកលលោក បានប្រឈម មុខនឹងជំងឺកើតឡើងថ្មីៗ ជាពិសេសចាប់តាំងពីឆ្នាំ ២០០៣ មក ដែលរួមមានជំងឺសាសន៍ (SARS) ជំងឺអាសន្នរោគ ជំងឺផ្តាសាយសាកល H1N1 ជំងឺផ្តាសាយបក្សី (H5N1) ជំងឺអាសន្នរោគ ជំងឺពងបែកនៅដៃ ជើង និងមាត់ (HFMD)) ជំងឺអេបូឡា នៅអាហ្រ្វិកខាងលិច និងជំងឺ ផ្លូវដង្ហើមមជ្ឈឹមបូពា៍ (Mers-Cov) នៅតំបន់មជ្ឈឹមបូពា៍ និងសាធារណៈ រដ្ឋកូរ៉េ។ អង្គការសុខភាពពិភពលោក បានប៉ាន់ប្រមាណថា ៧៥% នៃការជំងឺកើតឡើងថ្មីៗ មានប្រភពមកពីសត្វ (Zoonotic diseases)។
ជំងឺរាតត្បាតទាំងនេះ មិនត្រឹមតែធ្វើឱ្យយបាត់បង់អាយុជីវិតប៉ុណ្ណោះ វាថែមទាំងធ្វើឱ្យយប៉ះយ៉ាងធ្ងន់ធ្ងរចំពោះសេដ្ឋកិច្ចជាតិផងដែរ។ នាពេលថ្មីៗនេះ ប្រទេសកម្ពុជា ក៏ជួបប្រទះនូវករណីពុលស្រា ដែលធ្វើឱ្យគ្រោះថ្នាក់ដល់អាយុជីវិត ជាច្រើននាក់ផងដែរ។...

Read more: អង្គសន្និសីទជាតិ ស្តីអំពីអេពីដេមីសាស្រ្ត នៅសណ្ឋាគារ ភ្នំពេញ ថ្ងៃទី ១២ ខែ មករា ឆ្នាំ ២០១៧

Date: 04/Jan/2017

រយៈពេលថ្មីៗនេះ មានការរីករាលដាលនៃជំងឺផ្តាសាយបក្សីថ្មីប្រភេទ H5N6 លើសត្វបក្សី ដែលបានបណ្តាលឲ្យមានការសំលាប់សត្វបក្សីប្រមាណជិត ២០ លានក្បាលនៅប្រទេសកូរ៉េខាងត្បូង និងប្រទេសជប៉ុន។ ដោយឡែកនៅប្រទេសចិន មានរបាយការណ៍ពីករណីជំងឺផ្តាសាយបក្សីលើមនុស្សដែលបង្កដោយវីរុសផ្តាសាយបក្សីប្រភេទ H7N9 ចំនួន ៨០៧ នាក់ គិតក្នុងរយៈពេលពីឆ្នាំ២០១៣ ដល់ ឆ្នាំ២០១៦។ សូមចូលអានសេចក្តីណែនាំទាំងស្រុងដូចខាងក្រោមនេះ៖

H5N6 info

Date: 29/Dec/2016

បច្ចុប្បន្ននេះ អាកាសធាតុមានការប្រែប្រួល ហើយខ្យល់ត្រជាក់នៃរដូវរងារក៏បានមកដល់ហើយ ដូច្នេះ ដើម្បីការពារ សុខភាពផ្ទាល់ខ្លួននិងក្រុមគ្រួសារឲ្យបានល្អ និងចៀសផុតពីជំងឺដង្កាត់ដែលអាចកើតមានជាយថាហេតុបណ្តាលមកពី អាកាសធាតុចុះត្រជាក់នេះ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមធ្វើការណែនាំដល់ប្រជាពលរដ្ឋនៅទូទាំង ប្រទេស ជាពិសេសប្រជាជនដែលរស់នៅក្នុងតំបន់ដែលមានអាកាសធាតុចុះត្រជាក់ខ្លាំង នូវសារអប់រំសុខភាព ការបង្ការ សុខភាព ដូចមានភ្ជាប់មកជាមួយនេះ ៖ Download-Khmer

Date: 21/Dec/2016 | Updated: 03/JAN/2017

ថ្មីៗនេះមានការរីករាលដាលនៃជំងឹផ្តាសាយបក្សីនៅប្រទេសកូរ៉េខាងត្បូង និងប្រទេសជប៉ុនដែលបណ្តាលឲ្យមានការសំលាប់សត្វបក្សីប្រមាណជិត២លានក្បាលដើម្បីបង្ការការឆ្លងរាត្បាតមកមនុស្សនៅទីនោះ ។ ដូច្នេះសូមបងប្អូនមានការប្រុងប្រយ័ត្នខ្ពស់ ក្នុងពិធីចូលឆ្នាំសកល ចូលឆ្នាំចិន វៀតណាមនឹងឈានមកដល់ឆាប់ៗ សូមបងប្អូនប្រុងប្រយ័ត្នជានិច្ចអំពី ការចំលងជំងឺផ្តាសាយបក្សី ។ សូមកុំយកមាន់ ទា ឬសត្វបក្សីឈឺឬងាប់ មករៀបចំជាអាហារ ឫលក់បន្ត ត្រូវអនុវត្តអនាម័យក្នុងការបោចរោម និង ចំអិនជាប់ជានិច្ច ។ ក្នុងប្រទេសយើងជំងឺផ្តាសាយបក្សី បានឆ្លងពីសត្វបក្សីមកមនុស្សចំនួន ៥៦ករណី ដែលក្នុងនោះ ៣៧ករណីបានស្លាប់ ។ ដោយឡែកគ្រាន់តែឆ្នាំ ២០១៣ មានឆ្លងលើមនុស្សចំនួន ២៦ករណី ដែលក្នុងនោះមាន ១៤ករណីបានស្លាប់ និង ក្នុងឆ្នាំ២០១៤ មាន ៩ករណី និង ៤ករណីបានស្លាប់ ។ បុគ្គលដែលមានរោគសញ្ញាគ្រុនក្តៅ លើសពី ៣៨.៥ អង្សារសេ និងមានរោគសញ្ញា ក្អក ឬ ឈឺក ឬ ដកដង្ហើម ហត់ និងមានប្រវត្តិប៉ះពាល់ជាមួយបក្សីឈឺ ឬងាប់ ក្នុងកំឡុងពេល ៧ ថ្ងៃមុនចេញរោគសញ្ញា ចាត់ទុកថាជាករណីសង្ស័យ ត្រូវបញ្ចូនអ្នកជំងឺ ទៅមណ្ឌល់សុខភាព ឬមន្ទីរពេទ្យជិតបំផុតដើម្បីធ្វើការព្យាបាល យើងមានឱសថសំរាប់ព្យាបាលជំងឺនេះ ។ ពត៌មានបន្ថែមសូមទាក់ទងទូរស័ព្ទលេខ ១១៥ ។
សូមទស្សនាភាពយន្តខ្លី អំពីសារអប់រំអំពីការបង្ការជំងឺផ្តាសាយបក្សី ជូនភ្ជាប់មកជាមួយនេះ ។

H5N1   115 CDC   Flu Jan 17