Date: 4/Dec/2016
លោកនាយកមន្ទីរសុខាភិបាលខេត្តកំពុងស្ពឺ ក្នុងពេលចុះបេសកកម្មនៅមូលដ្ឋាន បានជួបអ្នកជម្ងឺមានស្ថានភាពធ្ងន់ធ្ងរដេកតាមបណ្តោយផ្លូវ ត្រូវបានបញ្ជូនមកធ្វើការវះកាត់សង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យខេត្តកំពង់ស្ពឺដោយកូនក្រៅស្បូនបែក និង ហូរឈាមនៅខាងក្នុង ។ បើមិនបានសង្រ្គោះទាន់ពេលវេលានេះ អ្នកជំងឺអាចរងគ្រោះដល់អាយុជីវិត ។ ក្នុងនាមអ្នកនាំពាក្យក្រសួងសុខាភិបាល សូមថ្លែងនូវការកោតសសើដល់នាយកមន្ទីរសុខាភិបាល ខេត្តកំពុងស្ពឺ និង អគុណលោកគ្រូ អ្នកគ្រូពេទ្យទាំងអស់គ្នា ៕
Date: 3/Dec/2016
ឯកឧត្តមវេជ្ជបណ្ឌិត ស៊ា ហួង អនុរដ្ឋលេខាធិការ ក្រសួងសុខាភិបាលអញ្ជើញចូលរួមពិធីបិទអង្គសន្និសីទវិទ្យាសាស្រ្ត ស្តីអំពី ការសិក្សាស្រាវជ្រាវ ការតាមដាន ការអង្គេតស្រាវជ្រាវ ជំងឺឆ្លងថ្មីៗ សំរាប់ពីរតំបន់ប៉ាសីហ្វិកខាងលិច និងអាស៊ីអាគ្នេយ៌លើកទី ៨នៅក្រុងសៀមរាប ៕
អ្នកនាំពាក្យក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា។
Date: 1/Dec/2016
ឯ
កឧត្តមវេជ្ជ. ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានចួលរួម
បើកសិក្ខាសាលាផ្សព្វផ្សាយអំពីលិខិតបទដ្ឋានគតិយុត្តិ សម្រាប់ មន្ត្រីចត្តាឡីស័កអនុវត្តវិធានការសុខាភិបាល ដើម្បីទប់ស្កាត់ និងឆ្លើយតបការឆ្លងរាលដាលជាអន្តរជាតិនៃជំងឺនៅតាមច្រកចេញ-ចូល រាជធានីភ្នំពេញថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ២០១៦ ដែលរៀបចំដោយ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង ក្រោមការជំនួយឧបត្ថម្ភពីធនាគា រអភិវឌ្ឍន៏អាស៊ី ។
យុទ្ធសាស្រ្តរបស់ក្រសួងសុខាភិបាល កំណត់ឲ្យនាយកដ្ឋានប្រយុទ្ធនឹង ជំងឺឆ្លង ត្រូវតែអនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមច្បាប់សុខភាពអន្តរជាតិ ឆ្នាំ២០០៥ (IHR2005) ហើយបានដាក់នៅក្នុងផែនការប្រតិបត្តិប្រចាំឆ្នាំ
សម្រាប់អនុវត្តទាំងនៅក្នុងប្រទេស និងការពង្រឹងសមត្ថភាពស្នូល ដើម្បីទប់ស្កាត់ និងឆ្លើយតបឱ្យបានទាន់ពេលវេលានិងមានប្រសិទ្ធភាព នៅតាមច្រកចេញ-ចូល ។
Date: 30/Nov/2016
លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ បានផ្តល់បទសម្ភាសន៍ផ្ទាល់នៅវិទ្យុ FM102 ស្តីពីយល់ដឹងអំពីជំងឺ ហ្សុីកា (Zika) ៕
Date: 29/Nov/2016
នាព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦ ឯកឧត្តមវេជ្ជបណ្ឌិត ម៉ម បុ៝នហេង រដ្ឋមន្ត្រីក្រសួងសុខា ភិបាល បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធី បើកអង្គសន្និសីទវិទ្យាសាស្រ្ត សំរាប់ពីរតំបន់ប៉ាសីហ្វិកខាងលិច និងអាស៊ីអាគ្នេយ៍លើកទី ៨ ដែលកំពុងប្រព្រឹត្តទៅនៅសណ្ឋាគារអប្សារាបាលេសខេត្តសៀមរាប ដោយមានការចូលរួមពីលោកជំទាវអភិបាលរងខេត្តសៀមរាប លោកវេជ្ជបណ្ឌិត Liu Yunguo តំណាងអង្គការសុខភាពពិភពលោកប្រចាំនៅកម្ពុជាលោកបណ្ឌិត Alden Henderson តំណាងមជ្ឈមណ្ឌលប្រយុទ្ធនឹងជំងឺសហរដ្ឋអាមេរិក USCDC លោកវេជ្ជបណ្ឌិត Dionisio Herrera ប្រធានអង្គការ TEPHINET និងថ្នាក់ដឹកនាំ-មន្ត្រីក្រសួងសុខាភិបាលផងដែរ។Read more: ឯកឧត្តមវេជ្ជបណ្ឌិត ម៉ម បុ៝នហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល អញ្ជើញចូលរួមពិធីបើក...
Latest Articles
- សេចក្តីប្រកាសព័ត៌មាន ស្តីពីករណីជំងឺផ្តាសាយបក្សី H5N1 លើបុរសអាយុ៣០ឆ្នាំ
- សេចក្តីប្រកាសព័ត៌មាន ស្តីពីវិធានការការពារ និងរក្សាសុខភាព ក្នុងឱកាសបុណ្យ ចូលឆ្នាំថ្មីប្រពៃណីចិន និងវៀតណាម
- សេចក្តីប្រកាសព័ត៌មាន ស្តីពីការការពារខ្លួន ពីការឆ្លងជំងឺស៊ីតាកូស៊ីស (Psittacosis)
- មិនទាន់មានឱសថ អាចសម្លាប់មេរោគនេប៉ាហ៍ លេីមនុស្សបាននៅឡេីយទេ
- សេចក្តីប្រកាសព័ត៌មាន ស្តីពីការការពារខ្លួន ពីការឆ្លងវីរុសនីប៉ាហ៍ (Nipah Virus)








